ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយទិន្នន័យផ្លូវការអំពីចំនួនសិស្សទទួលបាននិទ្ទេស A តាមបណ្តារាជធានី-ខេត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦។


តាមទិន្នន័យនេះបង្ហាញថា រាជធានីភ្នំពេញ ទទួលបានចំនួនសិស្សនិទ្ទេស A ច្រើនជាងគេបង្អស់ រហូតដល់ ៧៨៦ នាក់។ បន្ទាប់មក ខេត្តកណ្តាល ទទួលបាន ១៨៦ នាក់, ខេត្តសៀមរាប ១៦៨ នាក់, ខេត្តកំពង់ចាម ១០០ នាក់, ខេត្តព្រៃវែង ៩៩ នាក់, ខេត្តបាត់ដំបង ៩០ នាក់, ខេត្តបន្ទាយមានជ័យ ៨៨ នាក់, ខេត្តតាកែវ ៧៦ នាក់, ខេត្តត្បូងឃ្មុំ ៦៣ នាក់, និងខេត្តកំពត ៦២ នាក់។
ដោយឡែក បណ្តាខេត្តផ្សេងទៀតរួមមាន៖ ខេត្តកំពង់ធំ ៥២ នាក់, ខេត្តពោធិ៍សាត់ ៣៦ នាក់, ខេត្តក្រចេះ ៣៥ នាក់, ខេត្តស្វាយរៀង ៣៣ នាក់, ខេត្តកំពង់ឆ្នាំង ៣១ នាក់, ខេត្តកំពង់ស្ពឺ ៣១ នាក់, ខេត្តព្រះសីហនុ ២៦ នាក់, ខេត្តកោះកុង ១៦ នាក់, ខេត្តរតនគិរី ១៦ នាក់, ខេត្តឧត្តរមានជ័យ ៩ នាក់, ខេត្តកែប ៦ នាក់, ខេត្តស្ទឹងត្រែង ៦ នាក់, ខេត្តមណ្ឌលគិរី ៥ នាក់, ខេត្តព្រះវិហារ ៤ នាក់ និងខេត្តប៉ៃលិន ទទួលបាន ១ នាក់៕

