តម្លៃប្រេងឆៅ បន្តហក់ឡើងដល់ក្បែរកម្រិត ១០០ដុល្លារ/បារ៉ែលជាថ្មី ក្រោយសង្គ្រាមពាណិជ្ជកម្មអ៊ីរ៉ង់-អាមេរិក

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងនៅក្នុងការជួញដូរដំបូងនៅថ្ងៃទី២ កញ្ញា ចំពេលមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់កាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើការវាយប្រហារគ្នាពេញមួយយប់ ដែលធ្វើឱ្យក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ាថយចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨% ដល់ ៩៥,៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង ៤៤សេន ឬ ០,៥% ដល់ ៩០,៦៦ដុល្លារ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ពេញមួយយប់ ដែលជំរុញឱ្យមានការឆ្លើយតបពីទីក្រុងតេអេរ៉ង់ និងជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

ទន្ទឹមនឹងនេះ​កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងរឹតត្បិតចរាចរណ៍បន្ថែមទៀតតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃប្រេងសរុបរបស់ពិភពលោក មុនពេលមានជម្លោះ៕​