មោទនភាពជាតិ! កម្ពុជាឈរលើកំពូលតារាងជា «ប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍» នៅអាស៊ីអាគ្នេយ៍

សង្គម​ និង​សេដ្ឋកិច្ច

ព្រះរាជាណាចក្រកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅលើឆាកអន្តរជាតិ ដោយទទួលបានការចាត់ថ្នាក់ជា ប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។  នេះបើយោងតាមរបាយការណ៍វាយតម្លៃកម្រិតសកល U.S. News & World Report។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបាននាំមុខដាច់ទៅលើបណ្តាប្រទេសជិតខាងទាំងអស់ ដោយទទួលបានចំណាត់ថ្នាក់សកលលេខ ១៧។ ចំណែកឯប្រទេសឡាវទទួលបានចំណាត់ថ្នាក់សកលលេខ ២២ ប្រទេសថៃទទួលបានលេខ ៣៣ និងប្រទេសម៉ាឡេស៊ីទទួលបានលេខ ៤២។

ការទទួលបានចំណាត់ថ្នាក់កំពូលនេះ គឺស្តែងឱ្យឃើញពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិជាច្រើនកន្លែង។

សមិទ្ធផលដ៏អស្ចារ្យនេះមិនត្រឹមតែលើកកម្ពស់មុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្ត និងស្វែងយល់ពីតំបន់អេកូទេសចរណ៍ល្បីៗ ដូចជា តំបន់ជួរភ្នំក្រវាញ តំបន់ឆ្នេរ និងសហគមន៍ទេសចរណ៍ធម្មជាតិជាច្រើនទៀតផងដែរ៕