រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ សម្រេចចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាល

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ កាលព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៦ បានសម្រេចរៀបចំពិធីចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ ដើម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមាន លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

លោកអភិបាលខេត្តទាំងពីរ បានឱ្យដឹងថា ការចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ គឺដើម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដោយផ្អែកលើគោលការណ៍ច្បាប់ និងបន្ទាប់ពីចុះសិក្សា និងពិនិត្យ ផ្ទៀងផ្ទាត់នៅទីតាំង ជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នា ដោយរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ។ ការរៀបចំនេះ ត្រូវបានរៀបចំឡើងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕អត្ថបទ៖ហ្សាលីន