អ្នកឧកញ៉ា គិត ម៉េង តែងតាំង ឧកញ៉ា សៅ ភក្តី ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចតែងតាំង ឧកញ៉ា សៅ ភក្តី ប្រធានក្រុមប្រឹក្សាភិបាល វ៉ិចតូរី គ្លូប៊ល អ៉ិនវេសម៉ិន ឯក ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបជូនថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមាន​លក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕