មកស្គាល់ក្រុមប្រណាំងរថយន្ត Mercedes-AMG Petronas F1 Team ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងជោគជ័យបំផុតមួយក្នុងពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

Mercedes-AMG Petronas F1 Team ត្រូវបានចាត់ទុកថាជាក្រុមប្រណាំង Formula 1 ដែលមានប្រវត្តិសាស្ត្រដ៏យូរសង្វែងបំផុត និងជាក្រុមជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាប្រណាំងរថយន្តនៅលើពិភពលោក ដែលបានចូលរួមជាមួយ F1 ជាលើកដំបូងក្នុងឆ្នាំ១៩៥៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយការចាប់ផ្តើមដំបូង Mercedes-Benz បានឈ្នះពានរង្វាន់ពិភពលោក (Drivers’ Championship) ពីរឆ្នាំជាប់ៗគ្នាតែម្តង គឺឆ្នាំ១៩៥៤ និង ១៩៥៥។ ក្រោយមក Mercedes បានសម្រេចចិត្តដកខ្លួនចេញពីកីឡាប្រណាំងរថយន្ត F1 អស់ជាច្រើនទសវត្ស បន្ទាប់ពីមានគ្រោះថ្នាក់ដ៏រន្ធត់ក្នុងព្រឹត្តិការណ៍ប្រកួត 24 Hours of Le Mans ឆ្នាំ១៩៥៥។

យ៉ាងណាក៏ដោយ Mercedes បានត្រឡប់មក F1 វិញក្នុងនាមជាអ្នកផលិត និងផ្គត់ផ្គង់ម៉ាស៊ីន នៅឆ្នាំ១៩៩៤ ដោយចាប់ដៃសហការយ៉ាងជិតស្និទ្ធជាមួយក្រុម McLaren និងបានឈ្នះពានពិភពលោក Drivers’ Championship ចំនួនបីបន្ថែមទៀត។

បន្ទាប់ពីនោះ Mercedes បានសម្រេចបង្កើតក្រុមផ្ទាល់ខ្លួនឡើងវិញ ក្នុងឆ្នាំ២០១០ ដោយក្រុមហ៊ុន Daimler (ដែលជាក្រុមហ៊ុនមេរបស់ Mercedes) បានទិញយកក្រុម Brawn GP (ដែលបង្កើតឡើងចេញពី Tyrrell/BAR/Honda) ហើយបង្កើតជាក្រុម Mercedes GP Petronas សម្រាប់រដូវកាលឆ្នាំ២០១០ នោះតែម្តង។   

ទាក់ទងជាមួយ PETRONAS ពួកគេបានចាប់ដៃគូ ក្នុងនាមជា Title Partner និង Technical Partner ជាមួយ Mercedes ផ្ទាល់។ PETRONAS មិនត្រឹមតែជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុ (ប្រមាណ ៧៥លានដុល្លារក្នុងមួយឆ្នាំ) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកស្រាវជ្រាវ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ (Fuel) និងប្រេងរំអិល (Lubricants) ពិសេសដែលជួយបង្កើនថាមពល និងភាពធន់នៃម៉ាស៊ីនរថយន្ត Mercedes F1 ផងដែរ។

យ៉ាងណាមិញ ជុំវិញកិច្ចសហការនេះបាននាំឱ្យក្រុម Mercedes-AMG Petronas F1 Team ឈ្នះពានរង្វាន់ពិភពលោកផ្នែកក្រុម (Constructors’ Championships) ចំនួន ៨ ឆ្នាំជាប់គ្នា (២០១៤–២០២១) និងពានអ្នកប្រណាំងពិភពលោក (Drivers’ Championships) ចំនួន ៧ដង។

សូមជម្រាបថា នៅប្រទេសកម្ពុជា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ដែលបានចុះ MOU ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS គុណភាពលំដាប់អន្តរជាតិ មកលក់ និង ចែកចាយបន្តទូទាំងប្រទេសកម្ពុជា។ PICG ក៏ជាក្រុមហ៊ុនកូនខ្មែរ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវ សំបកកង់ឡាន ផលិតពីជ័រកៅស៊ូខ្មែរ ម៉ាក សៃលុន ដើម្បីលក់ និងចែកចាយបន្ត ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។