ខេត្តព្រះវិហារ៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ១០២ខ្នង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ( ភូមិតាកឹងបៃតង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ក្នុងចំណោមផ្ទះទាំង ១០២ខ្នង មានចំនួន ៥០ខ្នង ជាអំណោយរបស់ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភសម្រាប់រួមចំណែកជួយសម្រួលដល់ជីវភាព និងលើកកម្ពស់សុខុមាលភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន។
ការផ្តល់ជំនួយសាងសង់ និងប្រគល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជននេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែកក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
















