ក្រសួងពាណិជ្ជកម្ម និងបណ្តាញអ្នកចែកចាយក្នុងស្រុកនិងក្រៅស្រុក បន្តរួមគ្នាពង្រីកទីផ្សារផលិតផលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះបានដឹកនាំកិច្ចជំនួបផ្សារភ្ជាប់អាជីវកម្មរវាងបណ្តាញអ្នកចែកចាយផលិតផលខ្មែរក្នុងស្រុក និងទីផ្សារប្រទេសចិន ជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលបានចូលរួមយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដើម្បីរួមគ្នាជំរុញផលិតផលខ្មែរឱ្យកាន់តែទូលាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងក្រុមហ៊ុនចែកចាយចំនួន៣ រួមមាន៖ ក្រុមហ៊ុន ខេអេច ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក, ក្រុមហ៊ុន X Capital Investment Co., Ltd. ដែលជាក្រុមហ៊ុនសម្រួលទីផ្សារប្រទេសចិន និងក្រុមហ៊ុន Grab Cambodia បានចូលរួមជាវាគ្មិន ដោយបានផ្តោតសំខាន់លើលក្ខខណ្ឌ បែបបទ នីតិវិធី និងគោលដៅរបស់ក្រុមហ៊ុននីមួយៗ ក្នុងការជួយសម្រួល និងជំរុញផលិតផលខ្មែរឱ្យអាចចូលទៅកាន់បណ្តាញចែកចាយ ព្រមទាំងពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបដែរថា ក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគ្រាសកម្ពុជា បណ្តាញអ្នកចែកចាយ និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងប្រទេសចិន ក្នុងការជំរុញការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីពង្រីកចំណែកទីផ្សារ លើកកម្ពស់ការផលិត ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលកម្ពុជា ស្របពេលដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងជំរុញផលិតផលខ្មែរយ៉ាងសកម្ម តាមរយៈការរៀបចំយុទ្ធនាការផលិតផលជាតិ #MadeInCambodia៕ អត្ថបទ៖ហ្សាលីន