អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចុះសំណេះសំណាលជាមួយភ្នាក់ងារ វិរៈ ប៊ុនថាំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើនប្រសិទ្ធភាពសេវាកម្ម

ជុំវិញ​ឧកញ៉ា

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងថ្នាក់ដឹកនាំ បានអញ្ជើញចុះសំណេះសំណាលជាមួយភ្នាក់ងារ វិរៈ ប៊ុនថាំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងកិច្ចសហការនិងបង្កើនប្រសិទ្ធភាពសេវាកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងកិច្ចសំណេះសំណាលនេះ ថ្នាក់ដឹកនាំបានលើកបង្ហាញអំពីយុទ្ធសាស្ត្រទីផ្សារ និងការជំរុញការលក់ ព្រមទាំងពង្រឹងគុណភាពសេវាកម្មបញ្ញើទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងផ្តល់សេវាកម្មកាន់តែល្អជូនអតិថិជន។ ជាមួយគ្នានេះ ក៏បានណែនាំអំពីផលិតផលថ្មី Vireak Buntham Food និងការចែកចាយតាមបណ្តាញភ្នាក់ងារ ព្រមទាំងបានស្តាប់សំណូមពរ មតិយោបល់ និងសំណួរពីភ្នាក់ងារ ដើម្បីរួមគ្នាពង្រឹងកិច្ចសហការ និងអភិវឌ្ឍសេវាកម្មឱ្យកាន់តែប្រសើរ។

កិច្ចសំណេះសំណាលនេះ គឺជាឱកាសសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាញភ្នាក់ងារ និងរួមគ្នាលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីផ្តល់បទពិសោធន៍កាន់តែល្អជូនអតិថិជន។

សូមជម្រាបថា វិរៈ ប៊ុនថាំ គឺជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិក ដែលមានបណ្តាញប្រតិបត្តិការទូលំទូលាយនៅកម្ពុជា និងការតភ្ជាប់ទៅកាន់សេវាដឹកជញ្ជូនអន្តរជាតិ។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូនដំណោះស្រាយដឹកជញ្ជូនដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា៕