ជួបគ្នាថ្ងៃស្អែកនៅក្នុងកម្មវិធី MEGA COUNTDOWN! ឱកាសឈ្នះរថយន្តទំនើប ៣គ្រឿង រថយន្ដប្រណិត Rolls Royce, រថយន្ដSUV Jetour T1 PHEV និងរថយន្ដអគ្គិសនី Arcfox T1ព្រមទាំងរង្វាន់ពិសេសជាច្រើនពី បុរី មេគង្គ លែន

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាចនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយមានការផ្តល់ជូនប្រូម៉ូសិនពិសេស ព្រមទាំងឱកាសឈ្នះរង្វាន់ធំៗជាច្រើនសម្រាប់ម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាង និងអតិថិជនថ្មីដែលកក់ផ្ទះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលបរិច្ឆេទនៃកម្មវិធី MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ក្នុងខែតុលា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

• ថ្ងៃទី២, ៣ និង៤ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

• ថ្ងៃទី១៦, ១៧ និង១៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

• ថ្ងៃទី២៣, ២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

កម្មវិធី MEGA COUNTDOWN នេះ គឺជាកម្មវិធីពិសេសសម្រាប់អតិថិជនដើម្បីមានឱកាសចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ជាមួយរង្វាន់ធំ រថយន្តចំនួន ៣គ្រឿង រួមមាន៖ រថយន្ដប្រណិត Rolls Royce, រថយន្ដSUVជំនាន់ថ្មីម៉ូដែល JETOUR T1 PHEV និងរថយន្ដអគ្គិសនី​​ម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1 ។

ក្រៅពីរង្វាន់រថយន្តទាំង ៣គ្រឿង អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតរួមមាន៖ ទូរទស្សន៍ទំហំ ៦៥អ៊ីញ ចំនួន ១០រង្វាន់ ទូទឹកកកចំនួន ១០រង្វាន់ និងបណ្ណសាច់ប្រាក់ ៥ពាន់ដុល្លារ ចំនួន ១០រង្វាន់។ ជាពិសេសសម្រាប់ អតិថិជនដែលមានបំណងទិញគេហដ្ឋាន ក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនពិសេស 10.10.10 ដែលកំពុងផ្តល់ជូនក្នុងអំឡុងកម្មវិធីនេះផងដែរ។

សម្រាប់អតិថិជនជាម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាងចាស់ បុរី មេគង្គ លែន សូមគោរពអញ្ជើញលោកអ្នកមកកាន់គម្រោង «មេគង្គ ស៊ីធី» ដើម្បីធ្វើបច្ចុប្បន្នភាព និងប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណផ្សងសំណាងថ្មី ស្របតាមលក្ខខណ្ឌរបស់កម្មវិធី ដើម្បីមានសុពលភាពសម្រាប់ចូលរួមក្នុងការចាប់រង្វាន់ធំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំណែកអតិថិជនថ្មី អាចអញ្ជើញមកទស្សនាផ្ទះគំរូ ស្វែងយល់ពីគម្រោង និងការផ្តល់ជូនពិសេសនានា។ អតិថិជនដែលធ្វើការកក់ ឬទិញ គេហដ្ឋានណាមួយនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ឬ «ហ្គោលឌិន អាវិននូ» ស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន នឹងទទួលបានបណ្ណផ្សងសំណាងសម្រាប់ចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនេះ។

សាធារណជន និងអតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះជាមុនសម្រាប់ចូលរួមកម្មវិធី តាមរយៈតំណភ្ជាប់៖ https://forms.gle/1XJjXo85Fho1KLWp9

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland  

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29