បិតាវិនិយោគ Warren Buffett វិលចូលបញ្ជីមហាសេដ្ឋីមានបំផុតទី១០ លើលោកវិញ ក្រោយកើនទ្រព្យដល់ ១៤២ពាន់លានដុល្លារ

អន្តរជាតិ

លោក Warren Buffett ដែលជាវិនិយោគិនដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក បានវ៉ាដាច់មហាសេដ្ឋីអេស្ប៉ាញ លោក Amancio Ortega ដែលជាស្ថាបនិកក្រុមហ៊ុន Zara ដើម្បីក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី១០ លើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា លោក Buffett បានកើនឡើងទ្រព្យសម្បត្តិប្រមាណជិត ៥០០លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនទ្រព្យសរុបរបស់លោក បច្ចុប្បន្ននេះ កើនឡើងដល់ ១៤២ពាន់លានដុល្លា។ នេះក៏ដោយសារតែការកើនឡើងនៃភាគហ៊ុនក្រុមហ៊ុនវិនិយោគ Berkshire Hathaway ដែលលោកបានកាន់កាប់ភាគហ៊ុនក្នុងដៃជាង ៣៧% នៃភាគហ៊ុនសរុប។

ទន្ទឹមនឹងជាមួយគ្នានេះដែរ លោក Ortega បានឃើញទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះ ១,៨ពាន់លានដុល្លារ មកនៅត្រឹម ១៤០,១ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ Zara បានធ្លាក់ចុះ ១,៦%។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដែលជាម្ចាស់ម៉ាកយីហោល្បីៗផ្សេងទៀតរួមមាន Massimo Dutti, Stradivarius និង Pull&Bear ផងនោះ បានខាតបង់ប្រហែល ៧,៧% ក្នុងកំឡុងការជួញដូររយៈពេលមួយខែចុងក្រោយនេះ៕