ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ការវិនិយោគសរុបចំនួន ១៥.២០៧.៣៥៨ ដុល្លារ ត្រូវ បានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ។ ធនធានទាំងនេះបានគាំទ្រ ដល់តម្រូវការប្រតិបត្តិការចាំបាច់ រួមមានអាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វឯកទេស ការធ្វើ ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីស្តារនីតិសម្បទា និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីអំពីជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ នៃភាពជាដៃគូប្រកបដោយវឌ្ឍនភាពក្នុងការជួយសង្គ្រោះ ការស្តារនីតិសម្បទា និងការអភិរក្សនៅកម្ពុជាកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងបោះជំហានចូលជំពូកថ្មីមួយនៃដំណើរបេសកកម្មរួមគ្នា សម្រាប់ការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។
កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ របត់ផ្លាស់ប្តូរនេះឆ្លុះ បញ្ចាំងពីដំណើរវិវឌ្ឍរួមគ្នាឆ្ពោះទៅរកអភិបាលកិច្ចថ្នាក់ជាតិប្រកបដោយនិរន្តរភាព និងស្របទៅតាម ការគ្រោងទុក ដោយមានការផ្ទេរភារកិច្ចគ្រប់គ្រងពេញលេញទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅដំណាច់ខែកញ្ញា។
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ការវិនិយោគសរុបចំនួន ១៥.២០៧.៣៥៨ ដុល្លារ ត្រូវ បានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ។ ធនធានទាំងនេះបានគាំទ្រ ដល់តម្រូវការប្រតិបត្តិការចាំបាច់ រួមមានអាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វឯកទេស ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីស្តារនីតិសម្បទា និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗដូច ជាឧបករណ៍ចម្លោះទឹក និងរបងព្រំប្រទល់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថានីយ៍ដោះ លែងសត្វព្រៃនៅខេត្តកោះកុង និងបណ្តាទីតាំងអភិរក្សនៅតំបន់អង្គរ និងតំបន់ប្រាំបីមុំ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។ ស្របពេលដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំប្រតិបត្តិការស្នូលចាប់ពីពេលនេះតទៅ អង្គការសម្ព័ន្ធមិត្តសត្វ ព្រៃនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងតំបន់ព្រៃឈើដ៏សំខាន់ៗ រួមមានគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំកុស ដើម្បីការពារជម្រកសត្វព្រៃដែលចាំបាច់ដល់ការរស់ រានមានជីវិតជាយូរអង្វែងសម្រាប់សត្វព្រៃដែលត្រូវបានសង្គ្រោះ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត ក្នុងប្រទេសកម្ពុជា។



