សិង្ហបុរី ទទួលបានចំណាត់ថ្នាក់ជាទីក្រុងឆ្លាតវៃបំផុតទីពីរ នៅក្នុងតំបន់អាស៊ី

អន្តរជាតិ

សិង្ហបុរី ត្រូវបានបោះឆ្នោតឲ្យជាប់ឈ្មោះជាទីក្រុងវៃឆ្លាត (Smart City) ទីពីរនៅអាស៊ី នៅក្នុងសន្ទស្សន៍ទីក្រុងឆ្លាតវៃ IMD ឆ្នាំ២០២៦ នេះ ដោយស្ថិតនៅបន្ទាប់ពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្រិតពិភពលោក សិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមទីក្រុងសរុបទាំង ១៤៨ ដោយរក្សាតំណែងដដែលបើប្រៀបធៀបនឹងឆ្នាំមុន នៅក្នុងការវាយតម្លៃប្រចាំឆ្នាំដែលចេញផ្សាយដោយសាលាធុរកិច្ចស្វីស IMD។

មិនតែប៉ុណ្ណោះទីក្រុងសិង្ហបុរី ក៏ទទួលបានការវាយតម្លៃខ្ពស់បំផុតផងដែរសម្រាប់សមត្ថភាពទូទៅ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យារបស់ខ្លួន។

យ៉ាងណាមិញ ទីក្រុង Zurich នៃប្រទេសស្វីស នៅតែបន្តឈរនៅកំពូលតារាងនៃចំណាត់ថ្នាក់ទីក្រុងឆ្លាតវៃបំផុតរបស់ពិភពលោក បន្ទាប់មកគឺទីក្រុង Oslo (ប្រទេសន័រវែស) ទីក្រុង Geneva (ស្វីស) ទីក្រុងឡុងដ៍ (អង់គ្លេស) និងទីក្រុង Copenhagen (ប្រទេសដាណឺម៉ាក)។

ដោយឡែកទីក្រុងឌុយបៃ របស់អារ៉ាប់រួម ទទួលបានចំណាត់ថ្នាក់លេខ៦ លើពិភពលោក បន្ទាប់មកគឺទីក្រុង Lausanne (ស្វីស) និងទីក្រុង Canberra (អូស្ត្រាលី) ខណៈពេលដែលទីក្រុង Abu Dhabi ទទួលបានចំណាត់ថ្នាក់លេខ១០។

គួរជម្រាបជូនថា សន្ទស្សន៍ទីក្រុងឆ្លាតវៃនេះ វាយតម្លៃលើទីក្រុងនានាដោយផ្អែកលើការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថលលើ ៥ វិស័យ ដូចជាសុខភាព និងសុវត្ថិភាព, ការធ្វើដំណើរ (Mobility), សកម្មភាពផ្សេងៗ, ឱកាសការងារ និងការអប់រំ, និងអភិបាលកិច្ចផងដែរ៕