សេតវិមាន កាលពីពេលថ្មីៗនេះ បានប្រកាសថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសក្រិក ដាក់ពាក្យលាលែងចេញពីតំណែង ចំពេលមានរឿងអាស្រូវពាក់ព័ន្ធទៅនឹងការសូកប៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាមលោកស្រី Katie Zacharia អ្នកនាំពាក្យសេតវិមានបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែតុលា ថា៖ “យើងបានស្នើសុំឱ្យឯកអគ្គរដ្ឋទូត គឺលោកស្រី Kimberly Guilfoyle ដាក់ពាក្យលាលែងពីតំណែង”។
ជុំវិញសេចក្តីប្រកាសនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា លោកកំពុងពិចារណាដកហូតតំណែងលោកស្រី Kimberly Guilfoyle ដែលជាអតីតកូនប្រសារស្រីរបស់លោកនោះ ចេញពីតំណែង។
ជម្រាបជូនថា លោកស្រី Guilfoyle ធ្លាប់ជាគូដណ្តឹងជាមួយលោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់លោក ត្រាំ ប៉ុន្តែអ្នកទាំងពីរបានបែកគ្នាវិញក្នុងឆ្នាំ២០២៤។ នៅខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Guilfoyle ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសក្រិក។ លោកស្រីបានប្រឈមមុខនឹងការស៊ើបអង្កេតកាន់តែខ្លាំងឡើង បន្ទាប់ពីមានអត្ថបទជាបន្តបន្ទាប់ចុះផ្សាយដោយសារព័ត៌មាន Wall Street Journal (WSJ) អំពីប្រតិបត្តិការហិរញ្ញវត្ថុ និងទំនាក់ទំនងរបស់លោកស្រីជាមួយពាណិជ្ជករមានទ្រព្យស្តុកស្តម្ភ៕

