តម្លៃមាសនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្រាប់មាសគីឡូ មានតម្លៃ ១៣៤,៤០០ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៣,០៧០ដុល្លារ។
សម្រាប់តម្លៃក្នុង ១តម្លឹង គឺមានតម្លៃ ៥,០៤០ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៩០ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,០៤០ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤,៩៦៥ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង ០៩:០០ នាទី ថ្ងៃទី១៦ ខែតុលានេះ។
សូមជម្រាបជូនថា តម្លៃមាសអាចមានការផ្លាស់ប្ដូរ រៀងរាល់ ៣០ នាទីម្ដង តាមតម្លៃមាសនៅទីផ្សារអន្តរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាសយដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


