បង់ពន្ធមធ្យោបាយដឹកជញ្ជូនកាន់តែងាយស្រួល ជាមួយ Chip Mong Bank App

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ការបង់ពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ គឺជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់ម្ចាស់យាន​ជំនិះគ្រប់​ប្រភេទ។ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចនេះឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធ​ភាព ធនាគារ ជីប ម៉ុង ផ្តល់ជូននូវសេវាបង់ពន្ធមធ្យោបាយដឹកជញ្ជូនតាមប្រព័ន្ធឌីជីថល តាមរយៈ Chip Mong Bank App ដែលអនុញ្ញាតឱ្យអតិថិជនអាចបង់ពន្ធបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ Chip Mong Bank App លោកអ្នកពុំចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់ ឬរង់ចាំយូរទៀតនោះទេ។ ដំណើរការបង់ពន្ធមានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែ​អនុវត្ត​តាមជំហានមួយចំនួននៅលើកម្មវិធី ដែលជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ​ដល់អតិថិជន។

ធនាគារ ជីប ម៉ុង សូមរំលឹកដល់ម្ចាស់យានជំនិះគ្រប់ប្រភេទ ឱ្យរួសរាន់បំពេញកាតព្វកិច្ចបង់ពន្ធមធ្យោបាយ​ដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា។ ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា និងបន្តរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ការបង់ពន្ធឱ្យបាន​ទាន់ពេលវេលា មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យលោក​អ្នកជៀសវាងការផាកពិន័យដែលអាចកើតមានផងដែរ។

ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង បន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល ដើម្បីឆ្លើយតបទៅនឹង​តម្រូវការរបស់អតិថិជន និងផ្តល់ជូនបទពិសោធន៍ប្រើប្រាស់សេវាធនាគារដែលកាន់តែងាយស្រួល រហ័ស និងមាន​សុវត្ថិភាព។ តាមរយៈ Chip Mong Bank App ការបង់ពន្ធមធ្យោបាយដឹកជញ្ជូនកាន់តែសាមញ្ញ ដោយអាចធ្វើ​ប្រតិបត្តិការបានដោយផ្ទាល់ពីទូរសព្ទដៃ។

សូមទាញយក និងប្រើប្រាស់ Chip Mong Bank App ដើម្បីបង់ពន្ធមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៦ ឱ្យបានទាន់ពេលវេលា និងទទួលបានបទពិសោធន៍ប្រើប្រាស់សេវាធនាគារឌីជីថលប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។

ដោនឡូត Chip Mong Bank App ឥឡូវនេះ៖ https://www.chipmongbank.com/app