ក្រុមបាល់ទះ U20 ខ្លាំងៗទាំង ១៣ ត្រៀមប្រជែងជើងឯក WURKZ Special Volleyball Cup U20 2026 ចាប់ពីថ្ងៃទី១៨-២៥ ខែតុលា!

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រុមបាល់ទះយុវជនខ្លាំងៗទាំង ១៣ មកពី ៥ ពូល បានត្រៀមខ្លួនរួចរាល់សម្រាប់វគ្គផ្ដាច់ព្រ័ត្រ «WURKZ Special Volleyball Cup U20 2026» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាលទ្ធផលនៃការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងរបស់កីឡាករវ័យក្មេងនីមួយៗ ដើម្បីដណ្ដើមតំណែងជើងឯក អមជាមួយប្រាក់រង្វាន់រហូតដល់ ៥០ លានរៀល។ ចំណែកក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន ២០ លានរៀល លេខ៣ ទទួលបាន ១២ លានរៀល និងលេខ៤ ទទួលបាន ៨ លានរៀល ព្រមទាំងរង្វាន់ឯកត្តជនចំនួន ១ លានរៀលក្នុងមួយពានផងដែរ។

តាមរយៈការបន្តឧបត្ថម្ភរយៈពេល ៣ ឆ្នាំជាប់គ្នា វើក ដែលជាផលិតផលខ្មែរ មានមោទនភាពក្នុងការចូលរួម​បង្កើតឱកាសឱ្យយុវជនមកពីបណ្ដាខេត្តបានប្រកួត បង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីបន្ត​ដំណើររបស់ពួកគេក្នុងវិស័យបាល់ទះកម្ពុជា។

កុំភ្លេចមកចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមយុវជនទាំង ១៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាតទៅ។

វើក ជំរុញ បង្កើនយុវជនបន្តវេនកីឡាបាល់ទះ សុះសាយគ្រប់ខេត្តក្រុង!