ស្មារតីស្នេហាជាតិ និងការក្រោកឈរឡើងដើម្បីសេដ្ឋកិច្ចជាតិ! កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកសហគ្រាស អឹមឡែប និងជាស្ថាបនិកក្រុមហ៊ុន ម៉ូរៀ ព្រមទាំងលោកជំទាវ កេន អច្ឆរ៉ា បានប្រកាសបើកសម្ពោធផលិតផលថ្មីស្រឡាងមួយទៀតរបស់ អឹមឡែប នោះគឺ «សាប៊ូដុសខ្លួន សុខមាល» ក្នុងជម្រើស ៣ ក្លិន ៣ ពណ៌ ស្របតាមការសំណូមពរពីអ្នកប្រើប្រាស់។

នៅក្នុងឱកាសទស្សនកិច្ចមើលខ្សែរសង្វាក់រោងចក្រផ្ទាល់ លោកឧកញ៉ា សឹង ចាតវិជ្ជា បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងក្តីរំភើប និងបានទម្លាយពីមូលហេតុពិតដែលជំរុញចិត្តឱ្យលោកបង្កើតរោងចក្រនេះឡើងថា រោងចក្រនេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ នេះ។ គោលបំណងធំនៃការបង្កើតរោងចក្រនេះ គឺដោយសារតែការឈ្លានពានពីប្រទេសជិតខាងមកលើទឹកដីរបស់យើង។ យើងមានការឈឺចាប់ ទើបយើងរួមចិត្ត រួមកម្លាំងគ្នាបង្កើតនូវរោងចក្រនេះឡើង ដើម្បីបង្ហាញថាខ្មែរក៏អាចធ្វើបាន។

បច្ចុប្បន្ន រោងចក្រដ៏ទំនើបស្តង់ដារមួយនេះ មានខ្សែសង្វាក់ផលិតកម្មចំនួន ៤ ដំណើរការយ៉ាងសកម្មទាំងយប់ថ្ងៃ។ ក្នុងនោះ ផលិតផលដំបូងបង្អស់ដែលកំពុងអង្រួនទីផ្សារយ៉ាងខ្លាំងគឺ «សាប៊ូកក់សក់» ហើយផលិតផលថ្មីទី២ ដែលកំពុងសម្រុកផលិតក្តៅៗគឺ «សាប៊ូដុសខ្លួន» រួមទាំងផលិតផលប្រណីតៗជាច្រើនប្រភេទទៀត ដែលរោងចក្រគ្រោងនឹងផលិតចេញជាបន្តបន្ទាប់។
បន្ទាប់ពីជោគជ័យទី១ យ៉ាងត្រចះត្រចង់ក្នុងការផលិតសាប៊ូកក់សក់ «សុខមាល» មិនទាន់បាន ១ ឆ្នាំផង លោកឧកញ៉ាបានផ្តួចផ្តើមផលិតសាប៊ូដុសខ្លួន «សុខមាល» ៣ ក្លិន ៣ ពណ៌ ព្រមគ្នាតែម្តង រួមមាន ក្លិន សាគូរ៉ា ប៉ារីស ក្លិនក្រូច និង ក្លិនប៉ោមខៀវ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពជាចម្បង លក្ខណៈពិសេសរបស់សាប៊ូដុសខ្លួន «សុខមាល» ទាំងបីនេះ រួមមាន ការចម្រាញ់ចេញពីធម្មជាតិ និងស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែក សម្អាតបាក់តេរី និងភាពកខ្វក់បានជ្រះល្អមានអនាម័យ ធ្វើឱ្យស្បែកមានសភាពទន់ល្មើយ ភ្លឺរលោង និងមានសំណើមខ្ពស់ ចិញ្ចឹមស្បែកយ៉ាងជ្រៅដោយវីតាមីន B5 និង Glycerin ព្រមទាំងមានពពុះច្រើន ផ្តល់អារម្មណ៍ស្រស់ស្រាយពេលងូតទឹក។
អ្វីដែលកាន់តែពិសេស និងគួរឱ្យកោតសរសើរនោះគឺ ចំពោះតម្លៃវិញគឺសមរម្យខ្លាំងណាស់ អាចប្រកួតប្រជែងនៅលើទីផ្សារបាន ដោយចំណុះរហូតដល់ ១០០០ មីលីលីត្រ តម្លៃត្រឹមតែ ២០,០០០ រៀលប៉ុណ្ណោះ!

ដោយសារតែការជឿទុកចិត្ត និងគាំទ្រយ៉ាងខ្លាំងលើផលិតផលទីមួយ គឺសាប៊ូកក់សក់ សុខមាល ធ្វើឱ្យផលិតផលទីពីរនេះ ទទួលបានការទទួលស្គាល់ និងមានការកម្ម៉ងទិញយ៉ាងគំហុកពីអតិថិជនតាំងពីមិនទាន់ចេញលក់ផ្លូវការ។ លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នរោងចក្រមានសមត្ថភាពផលិតបានខ្ពស់ រហូតដល់ទៅ ៤ ម៉ឺនដប ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើងយ៉ាងរហ័ស។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ការបើករោងចក្រផលិតនៅពេលនេះ គឺចំកាលៈទេសៈ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេសកំពុងរួមដៃគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលពីប្រទេសជិតខាង។ កាលពីមុន យើងធ្លាប់តែរំពឹងលើផលិតផលនាំចូលរហូតដល់ ៨០% ប៉ុន្តែឥឡូវនេះ ស្មារតីស្នេហាជាតិបានក្រោកឈរឡើង ប្រជាជនខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងពេញទំហឹង។
តោះ បងប្អូនជនរួមជាតិទាំងអស់គ្នា ចូលរួមគាំទ្រសហគ្រាសខ្មែរ និងប្រើប្រាស់សាប៊ូដុសខ្លួន «សុខមាល» ដើម្បីមោទនភាពជាតិ និងលើកស្ទួយសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នា!






