អ្នកឧកញ៉ា សុខ គង់ រៀបចំពិធីជប់លៀងប្រចាំឆ្នាំក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ​​​​បាន​រៀបចំ​ពិធី​ជប់​លៀងប្រចាំឆ្នាំ​​ជូន​ដល់​ថ្នាក់ដឹកនាំ​ និង​​បុគ្គលិក​ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប ជា​ច្រើន​រយ​នាក់​ កាល​ពី​​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ សុខា ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជប់លៀងប្រចាំឆ្នាំ​​​ខាង​លើ​នេះ​ មាន​ការ​ចូលរួម​ពី​បុគ្គលិក​​មក​ពី​ក្រុមហ៊ុន​បុត្រសម្ពន្ធ័ដូចជា៖ ក្រុមហ៊ុនសុខ គង់ អាហរ័ណ នីហរ័ណ ក្រុមហ៊ុនគង់ហុងកាត់ដេរ សុខាអូតែល សុខារៀលអុីស្តេត និងបូកគោហ្វាម។ ជាមួយ​គ្នា​នោះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​កូនស្រី​របស់​អ្នកឧកញ៉ា សុខ គង់ ដូចជា ​​លោកស្រី​ឧកញ៉ា សុខ ចន្ថា, លោកស្រី​ឧកញ៉ា សុខ ចន្ធី, លោកស្រីឧកញ៉ា សុខ ចន្ធូ និង​​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ ​ព្រម​ទាំង​អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត។

តាម​ការ​បញ្ជាក់ពី​ក្រុម​ហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បាន​ឱ្យ​ដឹង​ថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន​តែងបង្កើតកម្មវិធីនេះឡើង ដើម្បី​លើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញតួនាទីការងារពេញមួយឆ្នាំ សម្រាប់ភាពរីកចម្រើន​របស់​ក្រុមហ៊ុន ព្រមទាំងបង្កើននូវចំណងមិត្តភាពរវាង​ក្រុមហ៊ុន​និងដៃគូអាជីវកម្ម ថ្នាក់ដឹកនាំនិងបុគ្គលិក ក៏ដូចជាបុគ្គលិក​និង​បុគ្គលិក និងបង្កើតភាពសប្បាយរីករាយ​ជូនដល់បុគ្គលិក ព្រមទាំង​ដៃគូអាជីវកម្មទាំងអស់។

សូម​ជម្រាប​ថា អ្នកឧកញ៉ា សុខ គង់ ​ជា​​សេដ្ឋី​មួយ​រូប​នៅកម្ពុជា ​កំពុងវិនិយោគ​លើ​មុខជំនួញ​​ពហុវិស័យ។ ​អ្នកឧកញ៉ា បាន​បង្កើត​​ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ​​ចាប់តាំងពីឆ្នាំ១៩៩០, បង្កើត​សណ្ឋាគារ​លំដាប់​ផ្កាយ៥ សុខា អូតែល & រីសត នៅ​ឆ្នាំ២០០៤ ហើយ​មក​ដល់​បច្ចុប្បន្ន​មាន ៧កន្លែង នៅ​រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និង​កំពត។ ​បន្ថែម​ពី​នោះ អ្នកឧកញ៉ា មាន​មុខជំនួញ​​ជា​ច្រើន​ទៀត​ដូចជា សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាង​កាហ្វេ សុខា, ទឹកពិសា​ឋានសួគ៌បូកគោ និង​កាស៊ីណូ Sokha Vegas ជា​ដើម៕