រមណីយដ្ឋាន «ស្រះស្រង់» កំពុងទាក់ទាញភ្ញៀវទេសចរ និងគូស្វាមីភរិយាថ្មីថ្មោងមកផ្តិតយករូបភាពអនុស្សាវរីយ៍យ៉ាងច្រើនកុះករ

សង្គម​ និង​សេដ្ឋកិច្ច

ទីតាំងរានហាលបុរាណនៃរមណីយដ្ឋាន «ស្រះស្រង់» ស្ថិតនៅទល់មុខប្រាសាទបន្ទាយក្ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ កំពុងក្លាយជាទីតាំងដ៏ទាក់ទាញខ្លាំង ដោយបានស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគូស្វាមីភរិយាថ្មីថ្មោងយ៉ាងច្រើនកុះករ មកថតរូបអនុស្សាវរីយ៍ និងរូបភាពមុនអាពាហ៍ពិពាហ៍ (Pre-wedding) យ៉ាងផុសផុល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្ដសៀមរាប បានឱ្យដឹងថា បន្ទាប់ពីមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ទីតាំងរានហាលស្រះស្រង់បានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង។ គូស្វាមីភរិយាថ្មីថ្មោង និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានជ្រើសរើសទីតាំងប្រវត្តិសាស្ត្រនេះដើម្បីផ្តិតយករូបភាពអនុស្សាវរីយ៍ ដោយសារតែភាពស្រស់ត្រកាលនៃរចនាបថស្ថាបត្យកម្មថ្មភក់បុរាណ នាគរាជ និងផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលឆ្លុះបញ្ចាំងទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២៦ តំបន់រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥១០ ៥២៨ នាក់ និងរកចំណូលបានពីការលក់បណ្ណចូលទស្សនាចំនួន ២៤,២៣ លានដុល្លារអាមេរិក៕