CEO ក្រុមហ៊ុនផលិតថ្មធំជាងគេបំផុតលើលោក CATL របូតលុយអស់ជិត ១៥ពាន់លានដុល្លារ ក្រោយភាគហ៊ុនធ្លាក់ចុះ

អន្តរជាតិ

លោក Robin Zeng ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្មធំជាងគេលើពិភពលោក Contemporary Amperex Technology (CATL) បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួនថយចុះអស់ចំនួន ១៤,៩ពាន់លានដុល្លារ ចាប់តាំងពីខែមីនាមក ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងគំហុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគហ៊ុនរបស់ក្រុមហ៊ុន CATL ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនចំនួនពីរ បានធ្លាក់ចុះ ៣៣% នៅទីផ្សារហ៊ុនទីក្រុងស៊ិនសិន (Shenzhen) និង ២៥% នៅទីផ្សារហុងកុងក្នុងអំឡុងពេលនោះ ដែលនេះត្រូវបានចាត់ទុកថាជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយឆ្នាំរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ។

យ៉ាងណាមិញ​ ជុំវិញការធ្លាក់ចុះចុងក្រោយនេះ បាននាំឱ្យទ្រព្យសម្បត្តិសរុបរបស់លោក Zeng ធ្លាក់ចុះមកត្រឹម ៣៨,៣ពាន់លានដុល្លារ ពីចំនួន ៥៣,២ពាន់លានដុល្លារក្នុងខែមីនា។ នេះបើយោងតាមទស្សនាវដ្តី Forbes ៕​