សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពប្រជាជនភៀភៀសសឹកនៃ គម្រោង LASED III

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៥ តុលា ២០២៦នេះ បានឆ្លៀតឱកាសចុះមកពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតីបានសរសេរនៅលើបណ្ដាញសង្គមថា នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១០៧៧គ្រួសារ ដោយក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ និង គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និង គ្រួសារកងកម្លាំង ចំនួន ១៦៣គ្រួសារ ស្មើនឹង ៤ ២៤៣នាក់ (កុមារ ១៣២១នាក់)។

សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ, សេវាទឹកស្អាត, អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារ។ ជាមួយគ្នានេះ ក៏មានការយកចិត្តទុកដាក់ ក្នុងការផ្តល់ការជួយទំនុកបម្រុងលើការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែ៕ អត្ថបទ៖ហ្សាលីន