ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ បញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានប្រកាសសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន (Command Post Information – CPI) ក្រសួងការពារជាតិ ដែលមានសមាសភាព សរុបចំនួន ៣៨នាក់ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន ក្រសួងការពារជាតិ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន ក្រសួងការពារជាតិ។

សូមជម្រាបថា ក្រុមការងារបញ្ជាការដ្ឋានសមរភូមិពត៌មាន (CPI) ក្រសួងការពារជាតិ មានតួនាទី ភារកិច្ច ធ្វើជាសេនាធិការ ជូនក្រសួងការពារជាតិ ដើម្បីសហការជាមួយក្រុមការងារ CPI រាជរដ្ឋាភិបាល ក្នុងការប្រមូលស្រាវជ្រាវពត៌មាន និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់សភាពការណ៍ ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ សម្រាប់បម្រើឱ្យ សមរភូមិ ពត៌មាន៕