ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនកញ្ញា ព្រាប រដ្ឋា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ កញ្ញា ព្រាប រដ្ឋា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា ព្រាប រដ្ឋា គឺជាអ្នកជំនួញមួយរូប តែងតែចូលរួមបរិច្ចាគនូវថវិកានិងធនធានផ្ទាល់ខ្លួន ជួយដល់ការងារ​សង្គមជាហូរហែ ដែលស័ក្តិសមទទួលបានគោរមងារ «ឧកញ៉ា»។

សូមជម្រាបថា គោរមងារ «ឧកញ៉ា» ជាងារកិត្តិយសដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានដោយព្រះរាជក្រឹត្យ ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បត្តិ និងស្នាដៃ ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ៕