ចូលខែវិច្ឆិកា! បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ ២៥%

ជុំវិញ​ឧកញ៉ា

ឱកាសល្អសម្រាប់បងប្អូនដែលត្រូវការលំនៅឋានសមរម្យ ខណៈដែលអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រកាសប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃចាប់ពី ១០% រហូតដល់ទៅ ២៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ បុរី ខេអេស រ៉េស៊ីដេន បានផ្ទះសង់ហើយ ១០០% ដោយមានប្លង់រឹងស្រាប់ ទិញភ្លាម អាចចូលស្នាក់​នៅបានភ្លាមតែម្តង។ ចំពោះកម្មវិធីប្រូម៉ូសិនពិសេស មានដូចខាងក្រោម៖

១.កក់ 10% បានការបញ្ចុះតម្លៃ 10% អាចបង់ 80% ជាមួយបុរី ឬធនាគារ

២.កក់ 15% បានការបញ្ចុះតម្លៃ 15% អាចបង់ 70% ជាមួយបុរី ឬធនាគារ

៣.កក់ 20% បានការបញ្ចុះតម្លៃ 20% អាចបង់ 60% ជាមួយបុរី ឬធនាគារ

៤.កក់ 25% បានការបញ្ចុះតម្លៃ 25% អាចបង់ 50% ជាមួយបុរី ឬធនាគារ

គួរបញ្ជាក់ថា ការលក់បញ្ចុះតម្លៃនេះ សម្រាប់តែថ្ងៃទី ០៨ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប៉ុណ្ណោះ! សូមអញ្ជើញ​ទាក់ទងបុរី ខេអេស រ៉េស៊ីដេន នៅកៀនស្វាយ តាមលេខ 069 96 2000 & 099 96 2000 ដើម្បីទៅ​មើលផ្ទះ នៅថ្ងៃនេះដោយផ្ទាល់។

សូមជម្រាបថា បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹង​នៅលើ​ផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមាន​ប្រភេទ​ម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕