តម្លៃមាសសកលកំពុងហក់ឡើងវិញយ៉ាងខ្លាំង ដែលត្រូវបានជំរុញដោយការធ្លាក់ចុះនៃតម្លៃប្រេងឆៅ

អន្តរជាតិ

នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នេះ តម្លៃមាសក្នុងមួយអោន បានកើនឡើងជិត ១០០ដុល្លារ ដោយឡើងទៅជិតដល់កម្រិត ៤ ០០០ដុល្លារសារជាថ្មី ដែលនេះជាលទ្ធផលនៃការធ្លាក់ចុះជិត ៨% នៃតម្លៃប្រេងឆៅសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅពេលបិទវគ្គជួញដូរចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកា តម្លៃមាសបានកើនឡើង ៧១ដុល្លារបន្ថែមទៀត ទៅដល់កម្រិត ៣ ៩៤៥ដុល្លារក្នុងមួយអោន។ ហើយក្នុងអំឡុងពេលវគ្គជួញដូរនោះ តម្លៃមាសបានឡើងដល់ ៣ ៩៦៨ដុល្លារក្នុងរយៈពេលខ្លី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុត អស់រយៈពេលមួយឆ្នាំចុងក្រោយ។

គួរឲ្យដឹងថាទីផ្សារមាសសកលបានងើបឡើងវិញ ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រេងឆៅ ដែលជួយកាត់បន្ថយក្តីបារម្ភអំពីអតិផរណា។ លើសពីនេះ វិនិយោគិនកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ។

ជម្រាបជូនថា តម្លៃប្រេងឆៅបានធ្លាក់ចុះរហូតដល់ ៨% នៅដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងកាតា បានបើកកិច្ចចរចាគ្នាសម្រាប់ថ្ងៃទី៣ ជាប់ៗគ្នា ក្នុងគោលបំណងបញ្ចប់ជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្ន ប្រេងឆៅប្រភេទ Brent កំពុងជួញដូរក្នុងតម្លៃត្រឹម ១០៤ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារ៉ែល៕