ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយដោយលេងសើចថា រដ្ឋមន្ត្រីការបរទេស លោក Marco Rubio កំពុងបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ ប៉ុន្តែដោយសារតែរូបលោកមានភាពល្បីល្បាញពេក ដូច្នេះទើបចង់បណ្តេញចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ដោយថ្លែងក្នុងពិធីជួបជុំគ្នាមួយនៅឯអាកាសយានដ្ឋាន Salina ក្នុងរដ្ឋ Kansas កាលពីថ្ងៃទី១ ខែវិច្ឆិកា មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោក ត្រាំ បានលើកឡើងពី រដ្ឋមន្ត្រីការបរទេស Marco Rubio ដោយនិយាយថា លោកកំពុងមានប្រជាប្រិយភាពខ្លាំងណាស់។
មេដឹកនាំសេតវិមាននេះ បាននិយាយថា ៖” Rubio កំពុងបំពេញការងារបានយ៉ាងល្អ ប៉ុន្តែគាត់បានក្លាយជាមនុស្សល្បីល្បាញខ្លាំងពេកហើយ ហើយខ្ញុំមិនចូលចិត្តរឿងនោះទេ។ ប្រសិនបើគាត់កាន់តែល្បីល្បាញខ្លាំងជាងនេះទៀត ខ្ញុំនឹងត្រូវនិយាយថា “អ្នកត្រូវគេបណ្តេញចេញហើយ”។
គួរជម្រាបជូនថា រដ្ឋមន្ត្រីការបរទេស លោក Rubio កម្រនឹងបង្ហាញខ្លួនជាសាធារណៈណាស់។ លោកកាន់តួនាទីធំៗទាំងពីរជា រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិ ដែលជាតំណែងមិនធ្លាប់មានចាប់តាំងពីសម័យលោក Henry Kissinger មក។ មន្ត្រីក្រសួងការបរទេសម្នាក់បានឱ្យដឹងថា លោក Rubio តែងតែអមដំណើរលោក ត្រាំ ជានិច្ច ក្នុងការបំពេញទស្សនកិច្ចនានាក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ៕

