អ្នកឧកញ៉ា ឧកញ៉ា សមាជិកនិងមន្ត្រីជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា ១១រូប ទទួលបានមេដាយជាតូបការ និងមហាសេរីវឌ្ឍន៍

សមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត បំពាក់គ្រឿងឥស្សរិយយស មេដាយជាតូបការ និងមហាសេរីវឌ្ឍន៍ ជូនដល់ អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក​សមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជន និងបានរួមចំណែក​យ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាមួយសមាគមឧកញ៉ាកម្ពុជា នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នៅវិទ្យាល័យ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកឧកញ៉ា ឧកញ៉ា សមាជិកនិងមន្ត្រី​ជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា ១១រូប ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស រួមមាន៖

១- អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា

២- ឧកញ៉ា យ៉ាង ដាហ្វា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៣- ឧកញ៉ា ឡោ ងី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៤- ឧកញ៉ា លីមុយ យ័ន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៥- ឧកញ៉ា សុខ ឡាន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៦- អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៧- ឧកញ៉ា តាំង លីមួយ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

៨- អ្នកឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា

៩- ឧកញ៉ា ឆោម សំបូរ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា

១០- លោក ម៉ៅ សុទ្ធីវឌ្ឍ ប្រធានផ្នែកពិធីការ នៃសមាគមឧកញ៉ាកម្ពុជា

១១- លោក យឿម ប៉ូរ៉ាន អគ្គលេខាធិការស្តីទី នៃសមាគមឧកញ៉ាកម្ពុជា

សូមជម្រាបថា ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការចូលរួម​ចំណែកដ៏មានតម្លៃ និងសប្បុរសជន ក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំ ជាមួយសមាគម​ឧកញ៉ាកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។