មានមតិគាំត្ររហូតដល់ជាង ១ ៦០០ នៅលើវេទិកាផ្ទៃក្នុងរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលបានអំពាវនាវដល់ក្រុមប្រឹក្សាភិបាលឱ្យពិចារណាលើបំណងប្រាថ្នារបស់បុគ្គលិក ក្នុងការនាំយកលោក Jensen Huangឲ្យត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិ វិញ បន្ទាប់ពីលោកបានសម្រេចចិត្តលាលែងពីតំណែង។

នៅក្នុងការបង្ហោះសារមួយនៅលើផ្នែកបញ្ចេញមតិផ្ទៃក្នុងរបស់ Nvidia ដែលត្រូវបានដាក់ស្នើដោយវិស្វករម្នាក់មុនពេលការលាលែងពីតំណែងរបស់លោក Jensen Huang កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបុគ្គលិកក្រុមហ៊ុនជាច្រើន។ អ្នកសរសេរសារនោះ បានស្នើឱ្យក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់រួមគ្នាមុននឹងសម្រេចចិត្តលើអនាគតរបស់នាយកប្រតិបត្តិរូបនេះ។
យ៉ាងណាមិញ នៅខាងក្រោមការបង្ហោះសារនោះ មនុស្សជាច្រើនបានជំរុញឱ្យសមាជិកក្រុមប្រឹក្សាភិបាលស្វែងរកមធ្យោបាយដើម្បីនាំយកលោក Huang ត្រឡប់មកវិញ។ បុគ្គលិកម្នាក់បានសរសេរដោយមិនបញ្ចេញឈ្មោះថា៖ “ប្រសិនបើអ្នកជឿជាក់លើបេសកកម្មនេះ សូមនាំអតីត CEO របស់យើងត្រឡប់មកវិញ”។
មិនតែប៉ុណ្ណោះ មនុស្សម្នាក់ទៀតបានបញ្ចេញមតិថា៖ “យើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស ហើយយើងអាចមានកំហុស។ លោក Huang បានធ្វើរឿងល្អៗជាច្រើនណាស់ ហើយគាត់គួរតែត្រូវបានផ្តល់ឱកាសលើកទីពីរ”។
ទន្ទឹមនឹងនេះ សូម្បីតែមេដឹកនាំធុរកិច្ចល្បីៗជាច្រើនរូបក៏បានចេញមុខការពារលោក Huang ផងដែរ។ ក្នុងនោះមហាសេដ្ឋី Bill Ackman បានសរសេរនៅលើបណ្តាញសង្គម X ថា៖ “លោក Huang គឺជាមនុស្សដ៏អស្ចារ្យ បើទោះបីជាអ្នកជាមនុស្សដ៏ល្អបំផុតម្នាក់ តែអ្នក៏នៅតែអាចមានកំហុសដែរ”។ ទន្ទឹមនឹងនេះ លោក Elon Musk បានយល់ស្របជាមួយលោក Shaun Maguire ដែលជាដៃគូនៅក្រុមហ៊ុន Sequoia ថា លោក Huang គឺជាសហគ្រិនដ៏អស្ចារ្យបំផុតម្នាក់ក្នុងជំនាន់នេះ ហើយដើរតួនាទីយ៉ាងសំខាន់មិនអាចជំនួសបានក្នុងការដឹកនាំឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិកថែមទៀតផង៕

