ក្រុមហ៊ុន វិរៈប៊ុនថាំ ហ្វ៊ូដ របស់អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ត្រៀមចេញផលិតផលថ្មី ប្រភេទត្រីខ ២មុខទៀត គឺត្រីធូណាជាមួយប្រេងបន្លែ និងត្រីសាឌីនជាមួយប្រេងបន្លែរស់ជាតិហិរ ដែលមានការវេចខ្ចប់ដោយម៉ាស៊ីនស្តង់ដាគុណភាពអនាម័យខ្ពស់ និងរស់ជាតិឈ្ងុយឆ្ងាញ់។

«ត្រីសាឌីន» ជាមួយប្រេងបន្លែរស់ជាតិហិរ គឺជាធាតុផ្សំសំខាន់នៃផលិតផល វាជាត្រីទឹកប្រៃ ដែលគេស្គាល់ថាមានប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា៣។ ចំពោះត្រីខ «ត្រីសាឌីន» (Sardine) មួយកំប៉ុងមានចំនួន ១២៥ក្រាម ដោយក្នុងមួយកេសមានចំនួន ៥០កំប៉ុង។
រីឯ «ត្រីធូណា» (Tuna) ជាមួយប្រេងបន្លែ គឺជាធាតុផ្សំសំខាន់នៃផលិតផល។ វាជាត្រីទឹកប្រៃដែលគេស្គាល់ថាមានប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា៣។ ត្រីខ ត្រីធូណា ប្រើប្រាស់គ្រឿងផ្សំដូចជា ត្រីធូណា ទឹក ប្រេងបន្លែ និងអំបិល ដោយមានការវេចខ្ចប់ប្រើកំប៉ុងចំនួន ២០០ក្រាម អាចបើកញ៉ាំបានភ្លាមៗ និងល្អបំផុតសម្រាប់សាឡាដ នំសាំងវិច ប៉ាស្តា ឬសម្រាប់ធ្វើម្ហូបផងដែរ។
សូមជម្រាបថា កាលខែមីនា ឆ្នាំ២០២៦ លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ្វ៊ូដ បានប្រកាសចេញនូវផលិតផលត្រីខខ្មែរម៉ាក «ត្រីខយើង» របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វ៊ូដ សម្រាប់បំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។ គ្រប់ផលិតផលត្រីខ របស់ វិរៈ ប៊ុនថាំ ហ្វ៊ូដ គឺប្រើប្រាស់ម៉ាស៊ីនទំនើបដែលវេចខ្ចប់ស្រាប់ៗ ជាមួយស្តង់ដាអនាម័យខ្ពស់បំផុត៕


















