ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ទីក្រុងគីតាគ្យូស៊ូ របស់ប្រទេសជប៉ុន បានយកបទពិសោធន៍ពីកម្ពុជា ជាមូលដ្ឋានពង្រីកអាជីវកម្មទឹកស្អាតនៅអាស៊ី និងអាហ្វ្រិក ខណៈជប៉ុន ក៏កំពុងស្វែងរកឱកាសវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅប្រទេសកម្ពុជាផងដែ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សាយចេញនៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងឧស្សាហកម្ម បានឱ្យដឹងបន្ថែមថា ទីក្រុងគីតាគ្យូស៊ូនៃខេត្តហ្វូគូអ៊ូកា ប្រទេសជប៉ុន កំពុងប្រើប្រាស់បទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការបីទសវត្សរ៍ជាមួយកម្ពុជា ជាមូលដ្ឋានសម្រាប់ពង្រីកអាជីវកម្មទឹកស្អាតរបស់ខ្លួននៅទ្វីបអាស៊ី និងអាហ្វ្រិក ព្រមទាំងកំពុងស្វែងរកឱកាសវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

ក្រសួងឧស្សាហកម្ម បានបញ្ជាក់ទៀតថា នាឱកាសនោះ កម្ពុជា-ជប៉ុន ក៏មានជំនួបពិភាក្សាមួយរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ណាកាមូរ៉ា យ៉ូស៊ីអូ ប្រធានក្រុមប្រឹក្សាក្រុងគីតាគ្យូស៊ូផងដែរ។ដោយនៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីការប្តេជ្ញាចិត្ត និងគោលដៅពង្រីកអាជីវកម្មទឹកស្អាតរបស់ទីក្រុងនេះទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន