៥ឆ្នាំមកនេះ GDP របស់ប្រជាពលរដ្ឋខេត្តព្រៃវែងម្នាក់ៗ មានរហូតជាង ១.៣០០ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លារ ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត។ទិន្នន័យនេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា កណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រៃវែង ក្នុងរយៈ៥ឆ្នាំកន្លងមកនេះ បច្ចុប្បន្នខេត្តមានផលិតផលក្នុងស្រុកសរុប ចំនួន១,៧៣៨លានដុល្លា បើប្រៀប ធៀបទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) ផលិតផលក្នុងស្រុកសរុបមានចំនួន១.២៧៨លានដុល្លា មានការកើនឡើង ចំនួន៤៦០លានដុល្លា ស្មើនឹង៣៦%។

ជាងនេះទៀត លោកថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លា ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត(មិនរាប់បញ្ចូលរាជធានីភ្នំពេញ) បើប្រៀបធៀប ទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) GDP ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.១៣៧,៩ដុល្លា ស្ថិតនៅលំដាប់លេខ២១ ក្នុងចំណោម២៤ខេត្ត។

គួរបញ្ជាក់ដែថា ខេត្តព្រៃវែង គឺមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា ទីរួមខេត្តមានចំងាយ ៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងចម្ងាយ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨។​ ខេត្តមានស្រុកចំនួន១២ និងក្រុងចំនួន១. រួមមានឃុំចំនួន១១២ និងសង្កាត់ចំនួន៤ មានភូមិចំនួន១.១៦៨ និងមានផ្ទៃដីសរុប ៤.៨៨៣គម២ ។ខេត្តមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៨៤,២គីឡូម៉ែត្រ។ ប្រជាពលរដ្ឋក្នុងខេត្ត សរុបចំនួន២៩៥,០៧៤គ្រួសារ ស្មើនឹងមនុស្ស ចំនួន១.២៦៣១៨២នាក់ សី៦៥២.៨៧៩នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន៨១០.០៩១នាក់, ស្រី៤២៤.៩៦១នាក់៕ អត្ថបទ៖ ពិសី