រំភើប​ណាស់! ឧកញ៉ា គួច ម៉េងលី ប្រកាសផ្តល់អាហារូបករណ៍ដល់ កូនៗដែលបាត់បង់ទាំងឪពុក ម្តាយក្នុង ហេតុការណ៍​រលំ​បាក់​អគារ​៧ជាន់ ​នៅកំពង់សោម

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី បានសូម​ចូលរួម​ចំ​លែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៃ​ហេតុ​ការ​ណ៍​បាក់​រលំ​អាគារ​កម្ពស់៧ជាន់​ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ថ្មី​ៗនេះ​។ ក្នុងនោះ ឧកញ៉ា គួច ម៉េងលី ក៏បានចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន១ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​ជនរងគ្រោះ​ពី​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បីបានជួយសម្រួលដល់ក្រុមគ្រួសារនៃសព និងអ្នករបួសផងដែរ។ អ្វីដែលគួរឲ្យរំភើបជាពន់ពេកសម្រាប់ កុមារា កុមារី ដែលបានបាត់បង់ទាំងឪពុកនិងម្តាយ ក្លាយជាក្មេងកំព្រា ឧកញ៉ា គួច ម៉េងលី នឹងផ្តល់អាហារូបករណ៍សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់។

ថវិកាឧបត្ថម សពមួយទទួលបានមិនតិចជាង6ម៉ឺន$ ទៅ៧ម៉ឺន$និងអ្នករបួសបាន1ម៉ឺន$ (ថវិកាអាចនឹងប្រែប្រួលព្រោះមិនទាន់ទិន្នន័យជាក់លាក់ចេញបន្ទាប់)៕


184 Shares