សមាគមមូលនិធិ សម្តេចតេជោ SME ជូនដំណឹងពីការ ផ្លាស់ប្ដូរថ្ងៃកម្មវិធី សំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ព្រមទាំងសហការី នៃសមាគមមូលនិធិសម្តេចតេជោ ស្ដីពីការផ្លាស់ប្តូរថ្ងៃកម្មវិធី «សំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនៅកម្ពុជា» ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ប្តូរមកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤  ដើម្បីអបអរសាទរទិវា SMEs Day។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមមូលនិធិសម្តេចតេជោ SME កម្មវិធីជួបជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍ កោះពេជ្រអគារ G,H,I,J និងK។

ជាមួយនឹងពិធីនេះ ក៏មានការរៀបចំ ពិព័រណ៍ផលិតផល SMEs របស់កម្ពុជាផងដែរ។ អាស្រ័យហេតុនេះ ប្រសិនបើ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ព្រមទាំងសហការី នៃសមាគមមូលនិធិសម្តេចតេជោ ទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួម និងតាំង បង្ហាញនូវផលិតផល ឬសេវាកម្មរបស់ខ្លួន សូមសាកសួរព័ត៌មានលម្អិតមកក្រុមការងារសមាគមមូលនិធិសម្តេចតេជោ SME៕