រដ្ឋាភិបាល​ទទួល​បាន​​ចំណូល​ពីការ​ផ្តល់​ទិដ្ឋាការ​ជនបរទេស បាន​ជាង ១៨០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ថា ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ទទួល​បាន​ចំណូល​ជាង ១៨០ លាន​ដុល្លារ​លើការ​ផ្តល់​ទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរ​បរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់ខែង និង សម្ពោធ​រោងចក្រ ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ចំការមន កាល​ពី​ម្សិលមិញ ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​លើ​ជន​បរទេស ថ្វី​បើ​មាន​​សំណូម​ពរ​ឲ្យ​មាន​ការ​លើកលែង ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ។

សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែង​ថា ការ​យក​ថ្លៃ​ទិដ្ឋាការ​លើ​ជនបរទេស ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើន​ថវិកា​ជាតិ។

កាល​ពី​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ប្រមាណ ៦ លាន​នាក់។ ក្នុង​នោះ​ចំណូល​ពីការ​យក​ថ្លៃ​ទិដ្ឋការមាន​រហូត​ដល់ជាង ១៨០ លាន​ដុល្លារ។

កំណើន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ តែ​កម្ពុជា​​អាច​ទាញ​យក​ប្រយោជន៍​ភ្ញៀវ​ទេសចរ​តិចតួច​​នៅ​ឡើយ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ការលើកលែង​ទិដ្ឋាការ​ លុះ​ណា​កម្ពុ​ជាមាន​ការតភ្ជាប់​ជើងហោះហើរ​ទូលំទូលាយ​ទៅ​បណ្ដា​ប្រទេស​នានា មាន​ផលិតផល​ទេសចរណ៍​សម្បូរបែប​ ទើប​រដ្ឋាភិបាល​ពិចារណា​រឿង​លើកលែង​ទិដ្ឋាការ​នេះ៕