តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត លក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនជប៉ុន តាំងពីពេលណា?

សង្គម​និង​សេដ្ឋកិច្ច

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេសកម្ពុជា ​ដែល​បាន​បង្កើត​ឡើង​​​ដំបូង​ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGO) ​ក្នុង​ឆ្នាំ១៩៩៥ ប៉ុន្តែ​នៅ​ខែ​ធ្នូ ឆ្នាំ២០១២ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នេះ បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឱ្យ​ ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី ដែល​មាន​ម្ចាស់​​ក្រុមហ៊ុន​ជា​ជនជាតិ​ជប៉ុន ​ហើយ​ក្រោយ​មក​ក៏​បាន​បញ្ចូល​គ្នា​ក្លាយ​ជា «ធនាគារ ស្ថាបនា ភីអិលស៊ី» តែមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុន​ដែល​បាន​​បង្កើត​ឡើង​តាំង​ពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​ ហើយបច្ចុប្បន្នគឺ​ជាក្រុមហ៊ុន​ពហុ​កំសាន្ត​ឈានមុខគេក្នុង​​ប្រទេស​ជប៉ុន។

លោកបណ្ឌិត Han Chang-Woo បានបង្កើត ម៉ារ៉ូហាន់ ធនាគារ​ជប៉ុន ភីអិលស៊ី ក្នុងខែឧសភា ឆ្នាំ២០០៨ ដែលជាធនាគារ​ពាណិជ្ជ​ទីមួយ​ដែល​គ្រប់គ្រង​ដោយជនជាតិជប៉ុន ក្នុងគោលបំណង​ចូលរូមអភិវឌ្ឃន៍ និង​លើក​ស្ទួយ​ប្រទេស​កម្ពុជា​ តាមរយៈការផ្ដល់នូវសេវាធនាគារ​សម្បូបែប និងការវិ​និយោគ​ពីប្រទេសជប៉ុន។

លោកបណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល​ បានយល់ឃើញ​ពីភាព​ស្រដៀងគ្នា​នៃសក្តា​នុពល និងគោលដៅរួមរបស់ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត ដែលអាចបំពេញអោយគ្នា​ទៅវិញទៅមកបាន ក៏លោក​បាន​សម្រេចចិត្ត​ធ្វើការរួមបញ្ចូលគ្នា​រវាងស្ថាប័នទាំងពីរ​ដើម្បីកំលាយខ្លួនជា ធនាគារ​ពាណិជ្ជថ្មីមួយ។

ការរួមបញ្ជូល​គ្នារវាងគ្រឹះស្ថាន​ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ពុំធ្លាប់​មាន​ប្រវត្តិពីមុនមក និងឆ្លងកាត់​ការ​ពិគ្រោះ​​យោល​​​បល់​​ជា​ច្រើនជាមួយ ធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរបស់រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ «ធនាគារ ស្ថាបនា ភីអិលស៊ី» ត្រូវបានបង្កើតឡើងដោយជោគជ័យ ក្នុងខែមេសា ឆ្នាំ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់៕