សមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល“ការដឹកនាំធនធានមនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ដោយប្រើDISC ”

សង្គម​និង​សេដ្ឋកិច្ច

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការសហការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈអង្កការផេកប្រចាំនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលតាមOnline ស្តីអំពី “ការដឹកនាំធនធានមនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ដោយប្រើDISC ” ដោយមានអ្នកចូលរួមសរុប៣០នាក់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វគ្គនេះ ត្រូវបានផ្តល់ការបណ្តុះបណ្តាលដោយ អ្នកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយិការក្រុមហ៊ុន Talent Excellent Development Partner Co., Ltd. ដែលជាអ្នកជំនាញ KPI ធនធានមនុស្ស បង្វឹក អភិវឌ្ឍន៍អាជីព និងអ្នកប្រឹក្សាយោបល់អំពីអាកប្បកិរិយា។

អ្នកស្រី យូ បូរី បានថ្លែងថា តាមរយះបណ្តុះបណ្តាលនេះ អ្នកចូលរួមបានស្វែងយល់អំពី សំគាល់ពីឥរិយាបទទូទៅរបស់អាកប្បកិរិយា DISC សំគាល់អំពីចំនុចខ្លាំង (សក្តានុពល ) ដែលអាចប្រើប្រាស់បាន និងចំនុចខ្សោយ (ចំនុចមានកម្រិត) ត្រូវកែលម្អ ឬអភិវឌ្ឍន៍ខ្លួនឯងក្លាយជាមនុស្សកាន់តែមានឥទ្ធិពល ចេះប្រើវិធីសាស្រ្តគ្រប់គ្រងបុគ្គលិកតាមអាកប្បកិរិយានីមួយៗឲ្យមានប្រសិទ្ធភាព ចេះពីការបង្កើតបរិយាកាសទាក់ទាញបុគ្គលិកឲ្យរីករាយក្នុងការងារដោយប្រើ DISC ចេះប្រើវិធីសាស្រ្តរៀបចំអាកប្បកិរិយាឲ្យមានភាពទាក់ទាញពេលបង្វឹក ឬបង្រៀន ចេះជ្រើសរើសបុគ្គលិកឲ្យត្រូវនឹងការងារ និង ដឹងអំពីការទំនាក់ទំនងក្នុងការងារ និងបុគ្គល។

ប្រធានសមាគមសហគ្រិនវ័យក្មេងប្រចាំខេត្តសៀមរាប លោក ថោង ប៊ុនថារី បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់សហគ្រិន ដើម្បីដឹកនាំ និងពង្រឹងអាជីវកម្មរបស់ខ្លួនកាន់តែអភិវឌ្ឍ តាមរយៈការដឹកនាំធនធានមនុស្ស៕