អ្នកជំងឺច្រើនពេក អគារដឺព្រេមៀ សេនធ័រ និងវិមានពិភពថ្មីសែនសុខ ត្រូវបានយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ដោយសារស្ថានភាពជំងឺកូវីដ១៩នៅរាជធានីភ្នំពេញចេះតែបន្តកើនឡើងជាបន្តបន្ទាប់ អគារដឺព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មីសែនសុខ ត្រូវបានក្រសួងសុខាភិបាលបានយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អគារទាំងពីរទីតាំងនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានជិត២ពាន់គ្រែ ក្នុងនោះអគារដឺព្រេមៀ សេនធ័រ សែនសុខអាចដាក់បានជាង១ពាន់គ្រែ និងអគារវិមានពិភពថ្មីសែនសុខ អាចដាក់បានពី ៦០០ទៅ៧០០គ្រែ។ នៅដើមសប្តាហ៍ក្រោយនេះនឹងអាចដំណើរការសម្រាប់ដាក់អ្នកជំងឺបានហើយ។

គិតត្រឹមរយៈពេល​២៤​ម៉ោង ប៉ុណ្ណោះរាជធានី​ភ្នំពេញ​បាន​ប្រកាស​រក​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន៤៩២នាក់។ នៅទូទាំង​ប្រទេសកម្ពុជា​បាន​​រក​​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៦១៨​នាក់ ខណៈអ្នក​ជាសះស្បើយ​មាន​ចំនួន​៦០​នាក់ គិត​ត្រឹម​ថ្ងៃនេះ៕

សូមចុចអាន