ពីថ្ងៃទី១មករានេះតទៅ ចាប់ផ្ដើមអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍

សង្គម​និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី១មករា២០២៣ តទៅ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងត្រូវអនុវត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាយន្តការថ្មីមួយក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា។

គួររំលឹកថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នេះ បានដាក់ឱ្យអនុវត្តន៍សាកល្បងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ នៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែហើយ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុផងដែរ។

ជាមួយគ្នានោះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកំពុងពិភាក្សាពីពាគីពាក់ព័ន្ធក៏មានតម្រូវឲ្យអ្នកបើកបរត្រូវធ្វើតេស្តរកសារធាតុញៀន(អ្នកប្រើគ្រឿងញៀន)ផងដែរ៕