៣ថ្ងៃ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ ចុះចែកទឹកសុទ្ធនិងភេសជ្ជៈជូនកងកម្លាំងក្នុងតំបន់បិទខ្ទប់ជាង ១០០ ទីតាំង

ជុំវិញ​ឧកញ៉ា

រយៈពេលត្រឹមតែ ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៥ មេសា ២០២១មក លោក ឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការី បានបន្តចុះផ្ទាល់បរិច្ចាគភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ជូនដល់កងកម្លាំងដែលកំពុងឈរយាមនៅតាមគោលដៅបិទខ្ទប់ ចំនួន ១០០ទីតាំង ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា៖ «ការរស់នៅក្នុងសង្គមគឺត្រូវការការជួយគ្នាទៅវិញទៅមក។ ក្នុងស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្នការរួបរួមសហការ គ្នាគឺត្រូវការកាន់តែខ្លាំងពីគ្រប់ស្ថាប័នទាំងអស់មិនថា ឯកជនរដ្ឋ ឬពលរដ្ឋទូទៅនោះទេ គឺដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពសម្រាប់ពួកយើងគ្រប់ៗគ្នា»។

បច្ចុប្បន្នក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បាននឹងកំពុងបន្តចុះជាប់រាល់ថ្ងៃ ក្នុងការផ្ដល់ជាជំនួយសប្បុរសធម៌ ជាមួយស្ថាប័នរដ្ឋ កងកម្លាំង ប្រជាការពារ និងប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយក្នុងតំបន់ខ្វះខាត រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស គឺក្រុមហ៊ុនបុទ្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដែលផលិតនូវភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕

169 Shares