កម្ពុជា បើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅខេត្តជាប់សមុទ្រ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក

សង្គម​និង​សេដ្ឋកិច្ច

នៅទីបំផុត ប្រទេសកម្ពុជា បើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ដែលជំហានដំបូងនេះ គឺនៅខេត្តព្រះសីហនុ និងខេត្តកោះកុង បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ ជាងពីរឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។

បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីខេត្តទាំងពីរខាងលើ រដ្ឋាភិបាលនឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ៕