មហាសេដ្ឋី​ម្នាក់​រៃ​អង្គាស​​បាន​​ប្រាក់ ៥៤ លាន​ដុល្លារ​អាមេរិក ប្រើ​លើ​គម្រោង​សង់​ជញ្ជាំងព្រំដែន​អាមេរិក-ម៉ិកសិក

អន្តរជាតិ
234 Shares

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​​ម្នាក់​បាន​ធ្វើការ​បរិច្ចាគ​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​រៃអង្គាស​ ដើម្បី​ទ្រទ្រង់​​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋអាមេរិក និង​ម៉ិកស៊ិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​រៃ​អង្គាស​គឺមាន​ដល់​ទៅ ៥៤ លាន​ដុល្លារ​អាមេរិក ខណៈ​គម្រោង​នេះ​ត្រូវការ​​ទឹកប្រាក់​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ​។

មហាសេដ្ឋី​ Timothy Mellon ​វ័យ ៧៩ ឆ្នាំ​រូបនេះ​គឺ​ជា​ចៅប្រុស​បង្កើត​របស់​ស្ដេចត្រាញ់​ផ្នែក​ធនាគារ​ ហើយ​ជីតា​របស់​លោក​គឺ​ជា​អតីត​រដ្ឋលេខាធិការ​រតនាគារ​សហរដ្ឋអាមេរិក Andrew Mellon។ ជា​អ្នក​ជំនួញ​ជនជាតិ​អាមេរិក និង​ជា​ប្រធានក៏​ដូចជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៅ Pan Am Systems និង​ក្រុមហ៊ុន​ដឹកជញ្ជូន New Hampshire មហាសេដ្ឋី​រូប​នេះ​​គឺ​ជា​អ្នក​ស្នង​មរតក​នៃ​ធនាគារ Mellon ខណៈ​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​​មាន​​ខ្ទង់​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព: ketk

234 Shares