អ្នកឧកញ៉ា ម៉ុង ឬទ្ធី បង្ហាញមិត្តភ័ក្រ្តស្រី កាលជំនាន់គ្រាក្រលំបាក ខណៈបច្ចុប្បន្នមានអាណាចក្រជំនួញប្រាក់លានជាច្រើនក្នុងដៃ

ជុំវិញ​ឧកញ៉ា

បើនិយាយឈ្មោះអ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រិយមិត្តជាច្រើនបានស្គាល់ពីសាវតារបស់លោកនៅក្នុងសង្គមកម្ពុជា។ ថ្មីៗនេះលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងមិត្តភ័ក្រ្តដែលមានវ័យប្រហែលោក ឬអាចនិយាយបានថា មិត្តភ័ក្រ្តម្នាក់នេះ ចាប់ផ្តើមចេញរកស៊ីក្នុងជំនាន់ជាមួយគ្នា ដោយផ្តើមរកស៊ីកវែកកឆ្នាំងក្រោយសង្គ្រាមដ៏រាំរ៉ៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើគិតមកដល់ពេលបច្ចុប្បន្ននេះ រវាងមិត្តភ័ក្រ្តទាំងពីរ មានអាណាចក្រជំនួញប្រាក់លានជាច្រើននៅក្នុងដៃ ដែលបង្កើតការងារបានរាប់ពាន់កន្លែងឲ្យប្រជាពលរដ្ឋនិងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ បើក្រឡែកទៅមើលអាជីវកម្មរបស់អ្នកឧកញ៉ា ភាព ហៀក វិញ ស្ទើរតែមានប្រជាជនទូទាំងប្រទេសបានស្គាល់តាមរយៈផលិតផលជាច្រើននៅលើទីផ្សារ ដែលស្ថិតក្រោមក្រុមហ៊ុនមេ ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនវិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អ្នកជំនួញក្នុងពហុវិស័យ និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានសម្តែងនូវការអរគុណចំពោះ​ពួកម៉ាករបស់លោក (អ្នកឧកញ៉ា ភាព ហៀក) និងកូនប្រុសទី២​ ដែល​ជា​ម្ចាស់​សណ្ឋាគារ​ Hyatt ភ្នំពេញ គឺអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង​ ដែលបាន​អញ្ជើញ​រូបលោក​ និង​ភរិយា​មក​អាហារ​ពេល​ល្ងាច​ និង​បាននាំដេីមេីល​រចនាបថ​ជាច្រើន​កន្លែង​ នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ទាំង​មូល។

អ្នកឧកញ៉ាថ្លែងថា៖ “សូមថ្លែង​អំណរគុណ​​ដែល​ពួកម៉ាក​ (អ្នកឧកញ៉ា ភាព ហៀក) នៅមិន​បំភ្លេច​គ្រាក្រ​លំបាក​“។

គួររម្លឹកជូនឡើងវិញថា សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលមានតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

May be an image of outdoors