អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួបរដ្ឋមន្រ្តី ជា សុផារ៉ា រួមគ្នាដោះស្រាយវិវាទដីធ្លីជាង ២៥ឆ្នាំរបស់ពលរដ្ឋប្រមាណ១០០គ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

ករណីវិវាទដីធ្លីដ៏រាំរ៉ៃជាង ២៥ឆ្នាំរបស់ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានយល់ព្រមទទួលយក​សំណង​ដេីម្បី​បញ្ចប់​វិវាទ​​ចាប់ពីពេលនេះតទៅ​ ក្រោមការសម្របសម្រួលពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង លោក ​ជា​ សុផារ៉ា​ នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ​វិវាទ​ធីធ្លីនេះកើតឡើងអស់រយៈពេលជាង ​​២៥ឆ្នាំ​កន្លង​មកហេីយ ដោយបានឈ្លោះប្រកែកគ្នា​តាំង​តែពីខ្លួននៅក្មេងដែលគិតមកដល់ពេលបច្ចុប្បន្ននេះ ២៥ឆ្នាំកន្លងទៅ ក្នុងនោំក៏មានប្រជាពលរដ្ឋមួយចំនួនចាស់ជរាចាយលុយលែង​ចង់កេីត ព្រមទាំងាមានអ្នកស្លាប់មួយចំនួនទៀត។

លោកថ្លែងក្នុងន័យដើមថា៖ មាន​វិវាទ​អស់រយៈពេលជាង​​២៥ឆ្នាំ​កន្លង​មកហេីយ​ ដល់តែចូលរួម​ស្តាប់បាន​ដឹងថា​អ្នកដែលមាន​វិវាទ​និងគ្នា​ មួយចំនួនធំ​មិនដែល​បាន​ស្គាល់មុខគ្នាទេ​ ទេីបតែព្រឹកនេះ​បាន​ឃេីញមុខគ្នា​ច្បាស់​ ដល់ពេល​បែកគ្នា​ប្រហែលជា​មិន​ចំណាំ​មុខ​បានទេមេីលទៅ។​ ឈ្លោះគ្នា​តាំង​តែពីខ្លួននៅក្មេង​២៥ឆ្នាំ​បាន​កន្លងផុតទៅ​ អ្នកខ្លះ​ក៏បានលាចាកលោកនេះ​ទៅហេីយ​ រីឯចំណែក​អ្នកនៅ​រស់រាន​មាន​ជីវិត​ចាស់ចាយលុយលែង​ចង់កេីតទៅហេីយ។

ជាមួយគ្នានេះ អ៊ុំស្រី​ម្នាក់បានលេីកឡេីងថា ​ជម្លោះនេះ​តាំង​ប្តីគាត់​ មាន​អាយុមិនទាន់ដល់៦០ឆ្នាំ​ផងពេលនេះប្តីគាត់​ មានអាយុ​៨៤ឆ្នាំ​បានស្លាប់កាលពីបីខែមុននេះទៅហេីយ ដោយគាត់គ្រាន់តែ​សុំប្រាក់​ចំនួន​ ១០.០០០ដុល្លារ​ យកទៅធ្វេីបុណ្យ​ឲ្យប្តីរបស់គាត់បានហេីយ។ ជាការឆ្លើយតបអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បាន​គល់ជូន​ឲ្យអ៊ុំស្រីនៅពេលនេះតែម្តងទៅ​។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋជាង ១០០គ្រួសារ ​បានយល់ព្រមទទួលយក​សំណង​ដេីម្បី​បញ្ចប់​វិវាទ​ដ៏​រាំរៃ​ចាប់ពីពេលនេះតទៅ ក្រោមការ​ជួយ​សម្របសម្រួល​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​ សុផារ៉ា៕