ក្រោយប្រឡងបាក់ឌុបមិនដល់មួយខែ ម្ចាស់សាលាឯកជនល្បីៗ ៤រូបទទួលបានងារ “ឧកញ៉ា”

ជុំវិញ​ឧកញ៉ា
164 Shares

អ្នកជំនួញនៅក្នុងវិស័យអប់រំ ៤រូប ត្រូវបានព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ដែលរំលងឆ្នាំចាស់មិនដល់មួយសប្តាហ៍ផង ព្រះអង្គទ្រង់ឡាយព្រះហស្តលេខា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ឲ្យជាសក្ខីភាពនៃការចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ។ ការព្រះរាជទានងារឧកញ៉ាដល់សាកលវិទ្យាធិការទាំង ៤រូប នៅពេលនេះ គឺកើតឡើងតាមរយៈសេចក្ដីក្រាបបង្គំទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ម្ចាស់សាលាឯកជនដែលទទួលគោរមងារជា «ឧកញ៉ា» ពោលគឺក្រោយការប្រឡងសញ្ញាទុតិយភូមិ ហៅថា បាក់ឌុប កាលពីខែធ្នូឆ្នាំមុន នោះរួមមាន៖ លោកស្រី ទេព កុលាប លោកបណ្ឌិត ហេង វ៉ាន់ដា លោក បណ្ឌិត ឌួង លាង និងលោក តែ ឡូរិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកជំទាវ ទេព កូលាប – SAAT Project

លោកស្រី ទេព កូលាប ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ។ លោកស្រីកន្លងមកក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនគ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិថ្នាក់មាស គឺជាមេដាយ មានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបា​នក​សា​ងសមិទ្ធិផលនានា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ពន្ធធនាគារ។

សូមជម្រាបថា លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ PPIU ធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង១៥ខែ នាអំឡុងឆ្នាំ២០១១-២០១២ ពីបទរំលោភលើសេចក្តីទុកចិត្ត ​ក្នុងទំហំ​​ទឹកប្រាក់ច្រើនលានដុល្លារ របស់ឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ និងជាសមាជិកព្រឹទ្ធសភា​​​ មកពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការកំពូល កាត់ក្តីផ្តល់ភាពយុត្តិធម៌ជូនលោកស្រី ទេព កុលាប ឲ្យរួចផុតពីការចោទប្រកាន់របស់ឧកញ៉ា កុក អាន វិញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។

លោកបណ្ឌិត ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៉ីអឺរ៉ុប

លោក តែ ឡូរិន សាកលវិទ្យាធិការ សាកលវិទ្យាល័យវេស្ទើន។ លោក គឺជាកូនកសិកររស់នៅខេត្ដកំពង់ចាម។ លោកបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងធនាគារ នៅក្នុងប្រទេសបារាំង។

បន្ទាប់ពីរៀនចប់នៅប្រទេសបារាំង លោក ឡូរិន ក៏បានត្រឡប់មកមាតុភូមិវិញ ហើយលោកបានចាប់ផ្ដើមបើកសាលាចំណេះដឹង ទូទៅវេស្ទើនដំបូងក្នុងឆ្នាំ ២០០៣ ដែលកាលណោះគឺមានសិស្សតែជាង ២៦២ នាក់គត់។

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា «ឧកញ៉ា» ដល់សាកលវិទ្យាធិការ  សាកលវិទ្យាល័យចំនួន៤រូប – Khmer New News

លោក ហេង វ៉ាន់ដា សាកលវិទ្យាធិការ វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ។ លើសពីនេះ លោកបណ្ឌិត ហេង វ៉ាន់ដា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៣។ ខណៈនេះជាអាណត្តិទី២ហើយ សម្រាប់លោកបណ្ឌិត ក្នុងការកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ។

សូមបញ្ជាប់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា ចំនួន១១៦ ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់ ៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង ២២គ្រឹះស្ថាន៕

ផលប្រយោជន៍នៃការសិក្សាគណនេយ្យដោយ បណ្ឌិត ហេង វ៉ាន់ដា(Benefit Of Accounting By  Dr. Heng Vanda) - YouTube
164 Shares