លោក ហ៊ុន ម៉ាណែត៖ កត្តាកំណត់ជោគជ័យក្នុងវិស័យអប់រំចាំបាច់ ត្រូវអាស្រ័យទៅនឹងតួអង្គ ៣សំខាន់

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះគឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ។ លោកសង្កត់ធ្ងន់ថា ធនធានមនុស្សទាំងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះធ្វើធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

May be an image of 4 people and people standing

លោកបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបសលោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។

យ៉ាងណាក៏ដោយ បើតាមលោក ហ៊ុន ម៉ាណែត សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងនិងការបង្កលក្ខណៈរបសរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ ៣សំខាន់ គឺ សិស្សខ្លួនឯង ឪពុកម្តាយ និងតួអង្គលោកគ្រូអ្នកគ្រូ។

លោកបានពន្យល់យ៉ាងដូច្នេះថា៖ ទី១ គឺតួអង្គសិស្ស ដែលបានខិតខំរៀនសូត្រ។ សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ទាំងការខ្វះខាតសាលាហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់សិស្សានុសិស្សគឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សានិងការបំពេញការងារដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។

May be an image of 1 person, sitting, standing and outdoors

ទី២ តួអង្គឪពុកម្តាយអាណាព្យាបាលដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់សិស្សានុសិស្ស គឺជាការតបស្នងសងគុណមួយក៏ស័ក្តិសមបំផុតសម្រាប់ពួកគាត់ និងទី៣ តួអង្គលោកគ្រូ អ្នកគ្រូ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។

លោកថ្លែងបញ្ជាក់បន្ថែមថា៖ “សិស្សៗម្នាក់មានសម្បកតួខ្លួនខាងក្រៅឯលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ”

May be an image of 6 people, people sitting and people standing