ពីរថ្ងៃទៀត បើកដំណើរការកំពង់ចម្លងជាប់គម្រោងសាងសង់ស្ពានកោះពេជ្រ-កោះនរា ដើម្បីរំដោះបញ្ហាកកស្ទះចរាចរ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងដំណើរការសាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក បើកដំណើរការសាឡាងចម្លងកោះពេជ្រ-កោះនរា ដឹកអ្នកដំណើរ និងយានយន្ត ឆ្លងកាត់ទន្លេបាសាក់ចាប់ពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយដំណើរការចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១៩យប់ ជារៀងរាល់ថ្ងៃ។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព