មហាសេដ្ឋី​ឥណ្ឌា​ទម្លាយ​ថា នឹង​ជះ​លុយ​ ៤ ពាន់​លាន​ដុល្លារ​លើ​វិស័យ​ប្រេង ស្របពេល​តម្លៃ​កំពុង​ឡើង​កប់ក្ដោង

Uncategorized អន្តរជាតិ

ការ​កើនឡើង​ចំពោះ​តម្លៃ​ប្រេង​នាពេលបច្ចុប្បន្ន​គឺ​ មាន​សញ្ញា​ព្រួយ​បារម្ភ​ជាខ្លាំង ដ្បិត​វា​មិន​មែន​កើតឡើង​តែ​នៅ​ប្រទេស​កម្ពុជា​ឡើយ ពោល​គឺ​នៅ​ទូទាំងពិភពលោក​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃ​ថ្លៃ​ខ្លាំង​មធ្យម ងំ​តម្រូវការ​ក៏​ច្រើន​ដូចគ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ Cairn Oil & Gas ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​បំផុត​នៅ​ឥណ្ឌា ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី Anil Agarwal​ ​សម្លឹង​ឃើញ​ឱកាស​មួយ​ គឺ​គ្រោង​ចំណាយ​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ក្នុង​ការ​បង្កើន​ការ​ផលិត​ប្រេង​នា​ពេល​ខាងមុខ។

ក្រុមហ៊ុន​មួយ​នេះ​មាន​បំណង​ចង់​ចាយ​លុយ​ប្រមាណ ៤ ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​ខួង​អណ្ដូងប្រេង​បន្ថែម ប្រមាណ ៥១ កន្លែង​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស។

គម្រោង​របស់ Cairn មួយ​នេះ​គឺ​ហាក់​មាន​ភាព​លេចធ្លោ​ជាង​ដៃគូ​ប្រជែង​ឯទៀត​ជុំវិញ​ពិភពលោក​ ដោយសារ​បច្ចុប្បន្ន​តម្លៃ​របស់​ប្រេង និង​ឧស្ម័ន​គឺ​មាន​តម្លៃ​ខ្ពស់ រហូត​ធ្វើ​ឲ្យ​អ្នក​ផ្គត់ផ្គង់​ខ្លះ​មាន​ការ​ពិបាក​ក្នុងការ​ចែកចាយ។

តែ​ស្ថានការណ៍​នៅ​ឥណ្ឌា​គឺ​ខុសពី​ប្រទេស​ឯទៀត ដោយសារ​ប្រទេស​មួយ​នេះ គឺ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​វិស័យ​ប្រេង ដ្បិត​ប្រេង ៨៥%​ដែល​កំពុង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស គឺ​សុទ្ធតែ​ជាការ​ទិញ​ចូល​ពី​ក្រៅ​ប្រទេស​ ដូច្នេះ​បើ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​ការ​កើនឡើង​នោះ វា​ក៏​អាច​ជួយ​សេដ្ឋកិច្ច​ឥណ្ឌា​ឲ្យ​មាន​ស្ថិរភាព​ជាងមុន​បន្តិច​ផង​ដែរ។

បន្ថែម​ពីនោះ គោល​បំណង​នៃ​ការ​ចង់​ពង្រីក​ការ​ផលិត​ប្រេង​របស់ Cairn គឺ​ចង់​ចូលរួម​ចំណែក​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ប្រេង​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​យ៉ាងហោច ៥០% នៃ​ការ​ប្រើប្រាស់​សរុប ខណៈ​ពួកគេ​ផលិត​ប្រេង​បាន ១៥៩ ០០០ បារ៉ែល (១ បារ៉ែល គឺ​ប្រហែល ១៥៩ លីត្រ) ក្នុង​រយៈ​ពេល ៣ ខែ។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារ​រួច​ម្ដង​ហើយ​កាលពី ៣ ឆ្នាំ​មុន ដែលគ្រា​នោះ​សហគ្រាស​ផលិត​ប្រេងធំៗ​ទូទាំង​ពិភពលោក​មាន​ការ​រអា​ជាមួយ​អាជីវកម្ម​មួយ​នេះ ដោយសារ​តម្លៃ​របស់​វា​នាពេលនោះ​ធ្លាក់ចុះ​ខ្លាំងពេក៕

ប្រភព: moneycontrol