ខេម ថាបទ “ឆារ៉ាក្រមុំបង” ឆ្នាំនេះនឹងផ្ទុះមិនខាន ចុះពុកម៉ែបងប្អូនយល់យ៉ាងណាដែរ? (មានវីដេអូ)

កម្សាន្ត

បទចម្រៀងថ្មីរបស់តារាចម្រៀង ខេម “ឆារ៉ាក្រមុំបង” បានចេញ MV ជាផ្លូវការហើយ ត្រៀមកំដរអារម្មណ៍ពុកម៉ែបងប្អូន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចម្រៀងបទថ្មី ថ្មីទាំងទំនុកភ្លេង និងទំនុកច្រៀង ជាពិសេសការសម្ដែងកាយវិការដ៏ក្រមិចក្រមើម អមដោយក្រុមរាំដ៏គួរឱ្យទាក់ទាញ បទម្រៀង “ឆារ៉ាក្រមុំបង” ដែលខាងផលិតកម្ម Galaxy Navatra ទើបបញ្ចេញ MVថ្មីនេះ នឹងក្លាយជាជម្រើសបទចម្រៀងដ៏ពេញនិយមមួយ ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីជាក់ជាមិនខាន។

ដោយឡែក ម្ចាស់បទចម្រៀងផ្ទាល់ លោក ខេម បានប្រាប់ Oknha News ថា លោកមានក្ដីរំពឹងខ្ពស់ថា បទចម្រៀង ឆារ៉ាក្រមុំបង របស់លោកនឹងទទួលការគាំទ្រច្រើន នៅក្នុងកម្រិតណាមួយ ពីសំណាក់អ្នកគាំទ្រ ជាពិសេស Fan Fan របស់ផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

តារាចម្រៀងសំនៀងស្អករូបនេះ បន្ថែមទៀតថា MV បទនេះ ត្រូវបានផលិតឡើងជាពិសេស សម្រាប់ជាកាដូជូនពុកម៉ែបងប្អូនអ្នកគាំទ្រ ក្នុងឱកាសអបអរសង្ក្រាន្តឆ្នាំថ្មី ព្រោះប៉ុន្មានឆ្នាំកន្លងមក បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ខកខានរាំ ច្រៀងកម្សាន្តជុំគ្នាផងដែរ។  

ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តតាមដានទស្សនាបទចម្រៀង ឆារ៉ាក្រមុំបង របស់ផលិតកម្ម Galaxy Navatra ដែលទើបចេញថ្មីក្ដៅៗនេះ ដូចខាងក្រោម៖