៤ ខេត្តមានភ្ញៀវទេសចរណ៍ច្រើនជាងគេមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

កម្សាន្ត

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងចំណោមនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញតួលេខភ្ញៀវទេសចរណ៍ប្រចាំខេត្តចំនួន ៤ រយៈពេល ៤ថ្ងៃ ដែលមានភ្ញៀវច្រើនជាងគេមកលេងកម្សាន្ត ក្នុងនោះ ខេត្តបាត់ដំបងចំនួន ៦៥៣.៨៩៦ នាក់ ខេត្តកំពង់ចាម ៥៤១.៩០០ នាក់ ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់ ខណៈខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ ចំនួន ៤៥៥.៩៨៤ នាក់។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់៕